skip to main
|
skip to sidebar
សូម
ស្វាគមន៍
មកកាន់
វ៉ាន់ជីវន្ត័
វេបប្លក
២០១៥
ទំព័រដើម
ស្តាប់ព្រះធម៌
ចម្រៀងខារ៉ាអូខេ ខ្មែរ
កំប្លែងខ្មែរ
ភាពយន្តខ្មែរ
មើលរូបថត
កំណាព្យនិងសុភាសិតខ្មែរ
ចម្រៀងខ្មែរ/កំសាន្ត
វប្បធម៌ខ្មែរ
ជីវន្ត័យូធូបនិងដាយលីម៉ូសិន
ចម្រៀងអន្តរជាតិ
ចូលស្តាប់វិទ្យុសមេ្លងខ្មែរ
ទស្សនាទូរទស្សន៍ខ្មែរ
ទស្សនាទូរទស្សន៍អន្តជាតិ
អំពីយើងខ្ញុំនិងក្រុមការងារ
ពេលវេលានៅស្រុកខ្មែរ
រាវរក
ទាញយកកម្វវិធីខ្មែរ Unicode
ប្រក្រត្ដិទិន ចន្ទគតិ ព.ស២៥៥៩
ក្បួនហោរាទាយសម្រាប់ ឆ្នាំ ២០១៤
ក្បួនហោរាទាយសម្រាប់ឆ្នាំ ២០១៤ *ឆ្នាំជូត
រាសីល្អមធ្យម - ការរកស៊ី : ការរុលទៅមុខនៃការរកស៊ីនៅតែជួបឧបសគ្គខ្លះៗដដែល ព្រោះជារឿយៗរមែងតែងមានបញ្ហា ចោទឡើងឥតឈប់ឈរ ។ ដូច្នេះបើមិនខិតខំប្រឹងប្រែងទេនោះគឺប្រាក់ចំណេញដែលបម្រុងធ្លាក់ដល់ដៃហើយបែរ ជាបោលហួសធ្លាក់ចូលក្នុងដៃអ្នកដទៃវិញ ។ - ជោគទ្រព្យ : ផលកម្រៃហូរចូលជាហូរហែរ ។ តែត្រូវចេះទូទាត់បញ្ជីចំណូល និង ចំណាយឱ្យបានត្រឹមត្រូវ ។ - សុខភាព : មានសុខភាពល្អជា ។ តែត្រូវយកចិត្តទុកដាក់ក្នុងការថែទាំសុខភាពរបស់ចាស់ទុំនៅក្នុងគ្រួសារឱ្យ បានល្អ ។ - ស្នេហា : ចំពោះគូស្នេហ៍ទាល់តែចេះអត់ឱនឱ្យគ្នាទៅវិញទៅមក ទើបចំណងស្នេហាអាចឋិតឋេរគង់វង្សបានយូរអង្វែង ។
* ឆ្នាំឆ្លូវ
រាសីស្រុតចុះ - ការរកស៊ី : ការរកស៊ីជួបរឿងរកាំរកូសច្រើន ជាពិសេសត្រូវប្រឈមមុខនឹងគូប្រជែងជើងខ្លាំងចេញមកតតាំង ។ ដូច្នេះត្រូវត្រៀមលក្ខណៈទុកសម្រាប់ទប់ទល់ជាមុន ទើបមិនជួបការបរាជ័យ ។ - ជោគទ្រព្យ : ក្រៅពីត្រូវយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងទ្រព្យឱ្យបានគង់វង្សគឺពុំត្រូវប្រព្រឹត្តល្បែងស៊ីសងឡើយ ។ ប្រយ័ត្នអាចរលាយទ្រព្យឆាប់ ។ - សុខភាព : ប្រយ័ត្នអាចជួបគ្រោះហូរឈាមដោយមុតកាំបិទពូថៅ ឬ ឧបករណ៍មុខស្រួច ។ - ស្នេហា : ចំពោះគូស្វាមីភរិយាច្រើនមានរឿងរកាំរកូសកើតឡើងដោយពុំដឹងពីមូលហេតុ ។ ដូច្នេះត្រូវចេះអត់ធ្មត់ទាំងសងខាងទើបមានសេចក្តីសុខនៅក្នុងគ្រួសារ ។
* ឆ្នាំខាល
រាសីឡើងខ្ពស់ត្រដែត - ការរកស៊ី : ដោយសារតែរាល់ឧបសគ្គត្រូវបានសាបរលាបបាត់ស្រមោលអស់រលីង ។ រីឯរឿងរកាំរកូសដែល ធ្លាប់មានពីពេលមុនៗមកក៏ត្រូវស្ងប់ស្ងាត់ទៅវិញដែរ ។ ដូច្នេះជាឱកាសល្អក្នុងការពង្រីកមុខរបររកស៊ីជួញដូរតាមបំណងប្រាថ្នា ។ - ជោគទ្រព្យ : ផលកម្រៃហូរចូលច្រើនពីគ្រប់ទិសទី ។ តែត្រូវចេះចាយវាយដោយសន្សំសំចៃបន្តិច ទើបពុំមាន វិបត្តសេដ្ឋកិច្ចគ្រួសារនៅថ្ងៃមុខ ។ - សុខភាព : មានសុខភាពល្អជា ។ តែនៅពេលយប់ត្រូវយកចិត្តទុកដាក់ចំពោះសុវត្ថិភាពនៃការធ្វើចរាចរ ។ - ស្នេហា : ចំណងស្នេហារវាងស្វាមីភរិយាមានភាពល្អូកល្អិនល្អណាស់ ។
* ឆ្នាំថោះ
រាសីល្អមធ្យម - ការរកស៊ី : ថ្វីដ្បិតតែការរកស៊ីនៅជួបនឹងឧបសគ្គខ្លះៗក្តី ។ តែមិនភ័យព្រួយអ្វីឡើយ ព្រោះអាចរកដំណោះស្រាយបានជ្រះស្រឡះ ។ ក្រៅពីនោះមិនត្រូវហ៊ានប្រថុយប្រថានក្នុងការបណ្តាក់ទុនរកស៊ីដោយទ្រង់ទ្រាយធំឡើយ ។ -ជោគទ្រព្យ : នៅដើមខែផលកម្រៃហូរចូលខ្សត់ខ្សោយ ។ តែនៅចុងខែមានផលកម្រៃហូរចូលច្រើនយ៉ាងគាប់ចិត្ត ។ - សុខភាព : សុខភាពពិតមែនតែពុំសូវចោទជាបញ្ហាធ្ងន់ធ្ងរក្តី ។ តែអ្វីដែលត្រូវយកចិត្តទុកដាក់នោះគឺអនាម័យ នៃការហូបចុក ។ - ស្នេហា : ចំណងស្នេហារវាងគូស្នេហ៍ប្រែមកជាល្អប្រសើរឡើងវិញដែលមិនខុសពីរកអុសប៉ះឈើងាប់នោះឡើយ គឺអាចសាងពន្លកស្នេហាសាជាថ្មី ។
* ឆ្នាំរោង
រាសីល្អមធ្យម ។ - ការរកស៊ី : ការវិវឌ្ឍនៃការរកស៊ីជារឿយៗរមែងតែងបានជួបនូវបញ្ហាឥតឈប់ឈរ ។ ដូច្នេះត្រូវយកចិត្តទុកដាក់ក្នុងការ ទប់ទល់ដើម្បីចៀសវាងកុំឱ្យគូប្រជែងឆ្លៀតឱកាសវាយបកបាន ។ ក្រៅពីនោះត្រូវចេះរក្សាការសម្ងាត់ក្នុងការរកស៊ី ។ - ជោគទ្រព្យ : ផលកម្រៃដែលរកតាមកម្លាំងញ្ញើសឈាមគឺហូរចូលជាធម្មតា ។ តែចំពោះទ្រព្យក្តៅក្រហាយ ពុំត្រូវលូកដៃទទួលយកឡើយ ។ ប្រយ័ត្នអាចនាំអំពល់ទុក្ខដាក់ខ្លួន ។ - សុខភាព : សុខភាពល្អជាធម្មតា ។ តែនៅពេលយប់ហាមបង្ករឿងឈ្លោះប្រកែកជាមួយនឹងអ្នកដទៃ ។ ប្រយ័ត្នអាចជួបគ្រោះបង្ហូរឈាម ។ - ស្នេហា : ជោគស្នេហាមិនសូវល្អជាទេ ។ ហាមលួចស្នេហ៍លួចកើតទុកតែម្នាក់ឯង ឬ ប្រើគ្រឿងស្រវឹង ដើម្បីបំបាត់ទុក្ខព្រួយនោះឡើយ ។
*ឆ្នាំម្សាញ់
រាសីឡើងខ្ពស់ - ការរកស៊ី : អាចប្រកបមុខរបររកស៊ីជួញដូរបានពេញដៃពេញជើង ព្រោះរាល់ចង្រៃឧបទ្រព្យ និង រាល់ឧបសគ្គត្រូវបាន សាបរលាបបាត់ស្រមោលអស់រលីង ។ តែដាច់ខាតកុំមានចិត្តលោភលន់ដោយចង់មានចង់បានឱ្យហួសប្រមាណពេកទេ ។ ប្រយ័ត្នអាចបង់ខាតលាភសក្ការៈវិញ ។ - ជោគទ្រព្យ : ផលកម្រៃហូរចូលច្រើនហូរហៀ ។ តែនៅចុងខែត្រូវបន្ធូរដៃក្នុងការចាយវាយដែលពុំចាំបាច់ ។ - សុខភាព : មានសុខភាពល្អជា ។ តែត្រូវចេះគ្រប់គ្រងទម្លាប់នៃការហូបចុក ដើម្បីចៀសវាងកុំឱ្យប៉ះពាល់ដល់ សុខភាពក្រពះ និង ពោះវៀន ។ - ស្នេហា : ចំពោះកំលោះ-ក្រមុំអាចជួបនឹងមនុស្សផ្ទុយភេទម្នាក់យ៉ាងគាប់ចិត្ត ។ ដូច្នេះត្រូវចេះបណ្តុះបណ្តាលចំណងស្នេហាឱ្យបានល្អ ។
* ឆ្នាំមមី
រាសីស្រុតចុះ ។ - ការរកស៊ី : ការរកស៊ីជួបនឹងបញ្ហាមួយហើយមួយទៀតឥតចេះចប់ ។ ដូច្នេះប្រសិនបើចាត់ចែងដោយធ្វេស ប្រហែសតែបន្តិច ប្រហែលជាអាចខំប្រឹងប្រែងដោយឥតប្រយោជន៍ ។ - ជោគទ្រព្យ : ផលកម្រៃហូរចូលតិច និង អណ្តែតមានការប្រែប្រួលពុំទៀងទាត់ឡើយ ។ ដូច្នេះកុំហ៊ានប្រថុយប្រថាន ក្នុងការបណ្តាក់ទុនរកស៊ីដោយទ្រង់ទ្រាយធំឡើយ ។ - សុខភាព : មានអារម្មណ៍តានតឹងនឹងមានចិត្តគំនិតវិលវល់ ។ ដូច្នេះត្រូវឆ្លៀតពេលសម្រាកឱ្យបានច្រើន ។ ប្រយ័ត្នកុំធ្វើការឱ្យហួសកម្លាំងអាចធ្លាក់ខ្លួនឈឺ ។ - ស្នេហា : ចំពោះគូស្នេហ៍ ឬ គូស្វាមីភរិយាត្រូវចេះអាស្រ័យឱ្យគ្នាទៅវិញទៅមក ដើម្បីចៀសវាងការភាន់ច្រឡំអាចបង្ក រឿងឈ្លោះប្រកែកគ្នា ។
* ឆ្នាំមមែ
រាសីឡើងខ្ពស់ត្រដែត - ការរកស៊ី : ការវិវឌ្ឍនៃការរកស៊ីគឺមានល្បឿនលឿនទៅមុខដូចអុំទូកបណ្តោយខ្សែទឹកហូរ ។ ដូច្នេះបើសម្លឹងចំគោលដៅ ហើយគឺត្រូវញាប់ជើងញាប់ដៃវៃសម្រុកទាន់ឱកាសល្អមកដល់ ។ - ជោគទ្រព្យ : មានផលកម្រៃហូរចូលច្រើនមកពីគ្រប់ទិសទី ។ តែនៅចុងខែប្រយ័ត្នអាចជួបគ្រោះចាញ់បោកគេ បង់ខាតទ្រព្យឥតអំពើ ។ - សុខភាព : មានសុខភាពល្អជា ។ តែប្រយ័ត្នចំពោះគ្រឿងស្រវឹងទទួលទានច្រើនជ្រុលអាចបំផ្លាញសុខភាព ។ - ស្នេហា : ចំពោះកំលោះ-ក្រមុំអាចទាក់ទងចងសម្ពន្ធមេត្រី និង អាចសាងពន្លកស្នេហា ព្រោះមានការចុះសម្រុងនឹងគ្នា ។
* ឆ្នាំវក
រាសីស្រុតចុះ - ការរកស៊ី : មុខជំនួញជួញដូរជួបរឿងរកាំរកូសច្រើន ។ ដូច្នេះទាល់តែចេះខាំមាត់សង្កត់ចិត្ត និង ខិតខំប្រឹងតស៊ូព្យាយាមបន្តិច ទើបមិនធ្លាក់ដុនដាបខ្លាំង។ ក្រៅពីនោះមិនត្រូវចេញទៅរកស៊ីផ្លូវឆ្ងាយឡើយ ។ - ជោគទ្រព្យ : ផលកម្រៃហូរចូលបានតិចតួចស្តួចស្តើង និង រកបានមកដោយកម្លាំងញើសឈាម ។ ដូច្នេះកុំរកបានមកដោយតឹងតែចាយធូរឱ្យសោះ ។ - សុខភាព : សុខភាពមិនមានបញ្ហាចោទធ្ងន់ធ្ងរទេ ។ តែនៅដើមពាក់កណ្តាលខែតោងប្រយ័ត្នប្រយែងក្រែងជួបគ្រោះមុខកាំបិត ពូថៅ ឬ ឧបរកណ៍មុខស្រួចផ្សេងៗ ។ - ស្នេហា : ចំពោះគូស្នេហ៍ការវិវឌ្ឍនៃចំណងស្នេហាប្រៀបដូចជាអុំទូកបញ្ច្រាសខ្សែទឹកហូរគឺងាយធាក់ថយ ក្រោយពិបាករុករុល ។
* ឆ្នាំរកា
រាសីស្រុតចុះ - ការរកស៊ី : ទោះជាបានប្រកបមុខរបររកស៊ីជួញដូរអ្វីក៏ដោយគឺត្រូវធ្វើដោយសន្សឹមៗកុំបំបោល ។ ដាច់ខាតមិនត្រូវរកស៊ីអ្វីទាំងងងឹតងងល់ខ្វះការត្រិះរិះពិចារណា ។ ប្រយ័ត្នអាចធ្លាក់ចូលក្នុងល្បិចកលរបស់គូប្រជែង ។ - ជោគទ្រព្យ : ផលកម្រៃដែលរកបានមកហើយត្រូវចេះគ្រប់គ្រងឱ្យបានគង់វង្ស ។ ប្រយ័ត្នអាចជួបគ្រោះចោរលួចឆក់ប្លន់ ។ - សុខភាព : សុខភាពល្អជាធម្មតា ។ តែនៅពាក់កណ្តាលខែត្រូវយកចិត្តទុកដាក់ឱ្យមែនទែនចំពោះសុវត្ថិភាពនៃការធ្វើចរាចរ ព្រោះគ្រោះថ្នាក់មានគ្រប់វិនាទី ។ - ស្នេហា : ចំណងស្នេហារវាងគូស្នេហ៍ និង គូស្វាមីភរិយាមានគេនាំរឿងក្តៅក្រហាយមកអុជអាល ។ ដូច្នេះត្រូវចេះធ្វើគ ធ្វើថ្លង់ ធ្វើខ្វាក់មួយគ្រាសិនទើបបានសុខកាយសប្បាយចិត្ត ។
* ឆ្នាំច
រាសីឡើងខ្ពស់ត្រដែត ។ - ការរកស៊ី : មុខរបររកស៊ីជួញដូរបានកាក់កបល្អណាស់ ព្រោះមានទំនិញលក់ចេញទិញចូលឥតទំនេរដៃ ហើយបើទោះជាមានអតិថិជនខ្វះបំណុលខ្លះៗក្តីក៏មិនភ័យព្រួយដែរ គ្រាន់តែការទូទាំងសងវិញយូរ ឬ ឆាប់ប៉ុណ្ណោះ ។ - ជោគទ្រព្យ : មានផលកម្រៃហូរចូលមកពីគ្រប់ទិសទី ។ រីឯការបង្វិលទុនរកស៊ីក៏ដំណើរការបានស្រួលដែរ ។ នៅពាក់កណ្តាលខែអាចមានទ្រព្យហូរចូលមួយចំនួនធំដោយចៃដន្យទៀតផង ។ - សុខភាព : មានសុខភាពល្អប្រសើរ ។ តែត្រូវយកចិត្តទុកដាក់ចំពោះជំងឺតូចតាចខ្លះៗ ព្រោះហ៊ានតែបណ្តែតបណ្តោយអាចក្លាយពីជំងឺស្រាលទៅធ្ងន់ធ្ងរ។ - ស្នេហា : ចំណងស្នេហារវាងគូស្នេហ៍មានការរីកលូតលាស់ទៅមុខអាចឈានទៅដល់ការរៀបអាពាហ៍ពិពាហ៍ បានដោយគ្មានឧបសគ្គអ្វីមករាំងស្កាត់ទៀតផង ។ * ឆ្នាំកុរ រាសីឡើងខ្ពស់ត្រដែត ។ - ការរកស៊ី : មុខរបររកស៊ីអាចដំណើរការបានស្រួល ហើយបើទោះជាបានជួបគូប្រជែងជើងខ្លាំងចេញមកតតាំងយ៉ាងណាក្តីក៏មិនភ័យព្រួយដែរ ព្រោះអាចយកប្រៀបឈ្នះជាប់ជានិច្ច ។ - ជោគទ្រព្យ : មានផលកម្រៃហូរចូលយ៉ាងច្រើនសន្ធឹកសន្ធាប់ ។ តែចំពោះទ្រព្យក្តៅក្រហាយចូរកុំមានចិត្តលោភលន់ឱ្យសោះ ។ ប្រយ័ត្នបែរជាកើតរឿងរ៉ាវអាចបង់ខាតលាភសក្ការៈវិញ ។ - សុខភាព : មានសុខភាពជាធម្មតា ។ តែលៃលកយ៉ាងណាចូរកុំងប់ងល់គ្រឿងស្រវឹងខ្លាំងពេក ព្រោះអាចបំផ្លាញសុខភាព ។ - ស្នេហា : ចំណងស្នេហារវាងគូស្នេហ៍ និង គូស្វាមីភរិយាមានភាពល្អូកល្អិនណាស់ ៕
តាមខ្ញុំទៅ ហ្វេសប៊ុក និង ហាយហ្វាយ
ទំពរ័លោក អ្នកពេញចិត្ត
ប្រាសាទខ្មែរ
ដកយកចម្រៀងខ្មែរ
ស្រុកខ្មែរ
ព្រះមហាក្សត្រខ្មែរ
អ្នកចម្រៀងខ្មែរ
ព័ត៌មានវិទ្យា
គណិតវិទ្យា
ធរណីមាត្រ
រូបវិទ្យា
ជីវវិទ្យា
សាស្តនាសកល
ប្រព័ន្ធព្រះអាទិត្យ
ស្តាប់ វិទ្យុខ្មែរ
ទស្សនា ទូទស្សន៍ខ្មែរ
អាត្រាប្តូរប្រាក់
Exchange Rates
Live
វេបសាយកំសាន្ត
បកប្រែជា ភាសារ ទូទៅ
Grab this widget
ចំនួនអ្នកចូលទស្សនាជីវន្ត័វេបប្លក
អ្នកចូលរួមផ្តល់យោបល
មិត្តចូលរួមប្លក
ដោយ
វ៉ាន់ជីវន្ត័
No posts.
No posts.
Home
Subscribe to:
Posts (Atom)
ប្រភពប្រទេសអ្នកទស្សនា
Grab this Widget ~ Blogger Accessories
ពត៌មានខ្មែរទូទៅ
វិទ្យុខ្មែរទូទៅ
ទំពរ័ផ្សេងទៀតរបស់ខ្ញុំ